រកប្រាក់

ការសាប់ស្ក្រាប

រកប្រាក់ពីអ្នកដែលស្រលាញ់ស្នាដៃរបស់អ្នកបំផុតជាមួយនឹងការសាប់ស្ក្រាបប្រចាំខែ។

មើលលក្ខខណ្ឌតម្រូវ​

ការសាប់ស្ក្រាបមានផ្ដល់ជូនសម្រាប់បណ្ដាផេកនៅក្នុងប្រទេសអាហ្សង់ទីន អូស្ត្រាលី អូទ្រីស បែលហ្សិក បូលីវី ប្រេស៊ីល កាណាដា ឈីលី កូឡុំប៊ី ដាណឺម៉ាក អេក្វាឌ័រ ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី អៀរឡង់ អ៊ីតាលី ម៉ាឡេស៊ី ម៉ិកស៊ិក ហូឡង់ នូវែលសេឡង់ ន័រវេស ប៉េរូ ហ្វីលីពីន ប៉ូឡូញ ព័រទុយហ្គាល់ អាហ្រ្វិកខាងត្បូង អេស្បាញ ស៊ុយអែត ស្វីស ថៃ តួកគី អារ៉ាប់រួម ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។


ដើម្បីប្រើប្រាស់ការសាប់ស្ក្រាប ផេកនិងមាតិការបស់អ្នកនឹងចាំបាច់ត្រូវអនុលោមតាម៖



ផេករបស់អ្នកក៏ត្រូវតែមាន៖ អ្នកតាមដាន 10,000 នាក់ ឬអ្នកមើលជាប់លាប់ 250+ នាក់ និងមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោមក្នុងរយៈពេល 60 ថ្ងៃចុងក្រោយ៖


ការចូលរួមជាមួយសារបង្ហោះ 50,000 ដង

ការមើលចំនួន 180,000 នាទី


អ្នកអាចពិនិត្យមើលភាពគ្រប់លក្ខខណ្ឌនៃផេករបស់អ្នកបាននៅក្នុង ស្ទូឌីយោអ្នកបង្កើតមាតិកា > ការរកប្រាក់។


ប្រសិនបើផេករបស់អ្នកមិនទាន់ប្រើប្រាស់ផលិតផលរកប្រាក់នៃ Facebook ទេ វានឹងឆ្លងកាត់ដំណើរការត្រួតពិនិត្យ ដែលរួមមានការធ្វើឱ្យប្រាកដថា ផេករបស់អ្នកជាប់លក្ខខណ្ឌនៃគោលការណ៍ដៃគូរកប្រាក់របស់យើង។ ដំណើរការត្រួតពិនិត្យនេះ គឺជាដំណើរការដាច់ដោយឡែកពីដំណើរការត្រួតពិនិត្យសម្រាប់ផលិតផលនីមួយៗ។ ទោះបីជាផេករបស់អ្នកបំពេញតាមលក្ខខណ្ឌតម្រូវផលិតផលនីមួយៗក៏ដោយ វាត្រូវតែជាប់ជាផេកថ្នាក់ទីមួយជាមុនសិន មុនពេលអ្នកអាចរកប្រាក់បាននៅកម្រិតផលិតផល។ ប្រសិនបើផេករបស់អ្នកមិនបំពេញតាមគោលការណ៍ដៃគូរកប្រាក់របស់យើង ឬមិនជាប់លក្ខខណ្ឌតម្រូវផ្សេងទៀតរបស់យើងទេ នោះអ្នកនឹងត្រូវបានជូនដំណឹងតាមរយៈអ៊ីមែល រួមជាមួយនឹងការណែនាំអំពីរបៀបបញ្ចប់ការដំឡើង ឬដាក់ពាក្យឡើងវិញ ប្រសិនបើផេករបស់អ្នកមិនគ្រប់លក្ខខណ្ឌ។ អ្នកក៏អាចពិនិត្យមើលស្ថានភាពរបស់អ្នកបាននៅក្នុង ស្ទូឌីយោអ្នកបង្កើតមាតិកា > ការរកប្រាក់ > បញ្ហាគោលការណ៍។


នៅខាងក្រៅប្រទេសទាំងនេះ ការសាប់ស្ក្រាបដំណើរការតែតាមការអញ្ជើញប៉ុណ្ណោះ។

ចំណូលព្យាករណ៍បាន

បង្កើតបណ្ដាញរកចំណូលថ្មីជាមួយនឹងការទូទាត់ជាប្រចាំខែ ដើម្បីបង្កើនចំណូលព្យាករណ៍បាន ដែលជួយអ្នករៀបចំផែនការជាមុន។

ការគាំទ្រពីទស្សនិកជន

ផ្តល់មធ្យោបាយលក្ខណៈផ្ទាល់និងបត់បែន សម្រាប់ទស្សនិកជនរបស់អ្នកដែលស្រឡាញ់ស្នាដៃរបស់អ្នកបំផុត ដើម្បីគាំទ្រអ្នក។

អត្ថប្រយោជន៍លក្ខណៈបត់បែន

ជ្រើសរើសបន្ថែមអត្ថប្រយោជន៍បន្ថែមទៀត ដែលរួបរួមសហគមន៍របស់អ្នក ដូចជាក្រុមសម្រាប់តែអ្នកសាប់ស្ក្រាប ឬផ្តល់មាតិកាផ្តាច់មុខ ដូចជាការផ្សាយផ្ទាល់ ឬទិដ្ឋភាពក្រៅឆាក ជាដើម។

ការសាប់ស្ក្រាប

អនុញ្ញាតឱ្យទស្សនិកជនរបស់អ្នកបង្កើនការគាំទ្ររបស់ពួកគេ សម្រាប់អ្នកនិងស្នាដៃរបស់អ្នក។ អ្នកទទួលបានចំណូលជាប់លាប់ប្រចាំខែដែលព្យាករណ៍បាន ហើយអ្នកសាប់ស្ក្រាបរបស់អ្នកអាចត្រូវកំណត់អត្តសញ្ញាណបានយ៉ាងងាយស្រួល ដែលជួយអ្នកឱ្យភ្ជាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទស្សនិកជនរបស់អ្នក។ ថ្លែងអំណរគុណទស្សនិកជនរបស់អ្នក ដោយការសម្រេចចិត្តដាក់បញ្ចូលអត្ថប្រយោជន៍បន្ថែមជាចំណែកនៃការសាបស្ក្រាបរបស់អ្នក ដូចជាការផ្សាយផ្ទាល់សម្រាប់តែអ្នកសាប់ស្ក្រាប ការបញ្ចុះតម្លៃពិសេស ឬក្រុមសម្រាប់តែអ្នកសាប់ស្ក្រាប។ បន្ថែមបន្ថយបទពិសោធន៍របស់អ្នកគាំទ្រតាមរបៀបមួយដែលមានយថាភូតភាពចំពោះម៉ាក ស្ទីល និងសហគមន៍របស់អ្នក!

រកប្រាក់ជាមួយការសាប់ស្ក្រាប

អ្នកអាចប្រូម៉ូតការសាប់ស្ក្រាបរបស់អ្នកដោយដាក់ប៊ូតុងស្នើឱ្យឱ្ធ្វើសកម្មភាព (Call-to-Action) សម្រាប់អ្នកសាប់ស្ក្រាប ទៅនឹងសារបង្ហោះណាមួយដែលអ្នកបង្កើត។

អានបន្ថែមអំពី

ការសាប់ស្ក្រាប

ការសាប់ស្ក្រាប

/
20

ចូលរួមជាមួយយើង

ទទួលបានគន្លឹះផ្ទៃក្នុងផ្តាច់មុខ ដំបូន្មានពីអ្នកជំនាញ និងព័ត៌មានអំពីអ្នកបង្កើតមាតិកាចុងក្រោយបំផុតដោយចុះឈ្មោះ។

ចុះឈ្មោះ​ដើម្បីទទួលបាន​ព្រឹត្តិបត្រព័ត៌មានពីអ្នកបង្កើត​ដ៏ប្ដូរផ្ដាច់របស់យើង និងមានសិទ្ធិតទួលបានអត្ថប្រយោជន៍់ពិសេស

សូមស្វាគមន៍មកកាន់សហគមន៍អ្នកបង្កើតមាតិការបស់យើង។

សូមអរគុណចំពោះការចាប់អារម្មណ៍របស់អ្នក។ យើងនឹងទាក់ទងក្នុងពេលឆាប់ៗនេះ។