TOOLS

រីល អាចប្រើបាននៅក្នុងប្រទេសជាង 150 ប្រទេសជុំវិញពិភពលោកនៅលើប្រព័ន្ធ iOS និង Android។ ដើម្បីបង្ហោះឡើងនូវរីល ត្រូវបំពេញតាមលក្ខណៈបច្ចេកទេសនិងលក្ខខណ្ឌតម្រូវលើមាតិកាដូចខាងក្រោម៖
លក្ខខណ្ឌតម្រូវបច្ចេកទេស
លក្ខណៈបច្ចេកទេសនៃទម្រង់ជាក់លាក់តាមឧបករណ៍សម្រាប់រីល លើប្រព័ន្ធ iOS និង Android ត្រូវបានបរិយាយខាងក្រោម៖
រីលនៅលើ facebook សំដៅលើគ្រប់វីដេអូ មិនថារយៈពេលខ្លីឬវែង ទម្រង់បញ្ឈរឬផ្ដេកឡើយ។ វីដេអូទាំងឡាយត្រូវតែមានរយៈពេលយ៉ាងតិច 3 វិនាទី ប៉ុន្តែមិនមានកំណត់រយៈពេលអតិបរមាទេ។
រីលត្រូវតែ៖
ទម្រង់ .mp4
លក្ខខណ្ឌតម្រូវមាតិកា
មាតិកាជារីលត្រូវតែគោរពតាម៖
គោលការណ៍ទិន្នន័យរបស់ Meta
ស្តង់ដារសហគមន៍ និងគោលការណ៍ណែនាំសហគមន៍ពី Facebook និងពី Instagram

ទាក់ទាញការចូលមើល និងផ្សាយទៅដល់អ្នកគាំទ្រថ្មីៗ ដោយធ្វើឱ្យមាតិការបស់អ្នកអាចរកឃើញបាននៅក្នុងសហគមន៍ Facebook កាន់តែទូលំទូលាយ។

យើងបានជម្រុះការស្មានចេញពីការផលិតមាតិកា។ បង្កើតរីលៗបែបបំផុសគំនិតដោយភាពងាយស្រួល។ ប្រើប្រាស់ឧបករណ៍ងាយៗរបស់យើង ដូចជា ការច្រឹបនិងទម្រង់គំរូ ដើម្បីចាប់ផ្ដើម។

រកប្រាក់តាមលក្ខខណ្ឌផ្ទាល់ខ្លួនរបស់អ្នក តាមរបៀបដែលសមស្របសម្រាប់អ្នក សហគមន៍ និងរីលរបស់អ្នក។
តាមរយៈការប្រើប្រាស់ Facebook និង Instagram រួមគ្នា អ្នកអាចផ្សាយទៅដល់មនុស្សកាន់តែច្រើនដែលកំពុងស្វែងរកការបំផុសគំនិតពីអ្នក។ ការបង្ហោះឆ្លង អនុញ្ញាតឱ្យអ្នកស្វែងរកទស្សនិកជនបានច្រើនបំផុតដែលអាចធ្វើទៅបាន មានលទ្ធភាពប្រើឧបករណ៍ជាច្រើនទៀត និងជួយបង្កើនប្រាក់ចំណូលរបស់អ្នក។
រីល គឺជាទម្រង់មាតិការីកចម្រើនលឿនបំផុតនៅលើថ្នាលរបស់យើង ហើយយើងចង់ជួយផលិតករទាំងឡាយបង្កើនឱកាសរកប្រាក់របស់ពួកគេ។