TOOLS

Meta Business Suite

គ្រប់គ្រងមាតិកា និងអាជីវកម្មរបស់អ្នកលើ facebook និង Instagram នៅកន្លែងមួយ។

សាកល្បងប្រើប្រាស់ឥឡូវនេះ

សូមមើលលក្ខខណ្ឌតម្រូវ

អ្វីដែលត្រូវដឹងអំពី Meta Business Suite

ការចូលប្រើផ្ទាំងនានានៅក្នុង Meta Business Suite តួនាទីរបស់អ្នកនៅក្នុងគណនីរបស់អ្នក នឹងកំណត់នូវអ្វីដែលអ្នកអាចចូលប្រើ មើល និងធ្វើបាន នៅក្នុង Metas Business Suite។ អ្នកប្រហែលជាអាច ឬមិនអាចមើលឃើញមុខងារខ្លះ៖

ផ្ទាំងការរកប្រាក់
អ្នកនឹងមើលឃើញមុខងារខ្លះៗដែលជាក់លាក់​ចំពោះ​ការរកប្រាក់ ការជាវ និងកម្មវិធីគ្រប់គ្រង​ការសហ​ការ​ម៉ាកតែប៉ុណ្ណោះ ប្រសិនបើ​អ្នកជាអ្នកគ្រប់គ្រង​គណនីដែល​ប្រើប្រាស់​ឧបករណ៍ទាំងនោះ​រួចហើយ។​ (ប្រសិនបើអ្នក​មិនទាន់បានប្រើប្រាស់​ឧបករណ៍ទាំងនោះ​ទេ អ្នកនៅតែអាចពិនិត្យមើល​ស្ថានភាពសិទ្ធិរកប្រាក់របស់អ្នក​ និង​ដាក់គណនីដែលមានសិទ្ធិសម្រាប់ការចូលរួមបានដដែល​។)

ផ្ទាំងកម្មវិធីគ្រប់គ្រងសិទ្ធិ
មុខងារក្នុងកម្មវិធីគ្រប់គ្រងសិទ្ធិ​នឹងអាចមើលឃើញបាន លុះត្រាតែ​អ្នកទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់កម្មវិធីគ្រប់គ្រងសិទ្ធិប៉ុណ្ណោះ។​ ប្រសិនបើអ្នក​មិនមានការអនុញ្ញាតទេ អ្នកនឹងមើល​ឃើញជម្រើស​ដើម្បីស្នើសុំ​។​

Meta Business Suite ជួយសម្រួលដល់ដំណើរការនៃការបង្កើត និងគ្រប់គ្រងសកម្មភាពផ្សាយពាណិជ្ជកម្មនិងវត្តមានរបស់អ្នកលើ facebook និង Instagram។ កម្មវិធីនេះប្រមូលផ្ដុំឧបករណ៍ដែលអ្នកអាចប្រើដើម្បីបង្ហោះ តាមដានប្រតិបត្តិការ គ្រប់គ្រងមាតិការកប្រាក់និងទាក់ទាញការចូលរួម និងធ្វើអន្តរកម្មជាមួយអ្នកគាំទ្រ ព្រមទាំងបង្កើតការផ្សាយពាណិជ្ជកម្ម។ អ្នកអាចចូលប្រើ Meta Business Suite នៅលើកុំព្យូទ័រ និងតាមរយៈកម្មវិធី​ឧបករណ៍​ចល័តបាន។

សម្រួលដល់ការបោះផ្សាយ

បង្ហោះវីដេអូ បង្ហោះបណ្ណាល័យមាតិការបស់អ្នកចំនួនច្រើន និងដោះសោឧបករណ៍ច្នៃប្រឌិត។

តាមដានប្រតិបត្តិការ

ស្ថិតិលម្អិតជួយអ្នកឱ្យយល់ដឹងកាន់តែច្បាស់អំពីទស្សនិកជនរបស់អ្នក និងធ្វើឱ្យមាតិការបស់អ្នកប្រសើរឡើង។

គ្រប់គ្រងការរកប្រាក់

ចាប់ផ្ដើមរកប្រាក់ពីមាតិការបស់អ្នក និងរៀនពីរបៀបរក្សាអនុលោមភាពតាមគោលការណ៍។

របៀបចូលប្រើឧបករណ៍របស់អ្នកទាំងអស់នៅកន្លែងតែមួយ។

ទទួលបានព័ត៌មានថ្មីៗ​​បំផុត។

/
261