Facebook Live
ភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍របស់អ្នកក្នុងពេលជាក់ស្ដែង។ គណនីរបស់អ្នកត្រូវមានវត្តមានប្រកបដោយកិត្តិសព្ទ មុនពេលអ្នកអាចចាប់ផ្ដើមផ្សាយបន្តផ្ទាល់នៅលើ Facebook បាន៖
គណនីរបស់អ្នកត្រូវតែមានអាយុយ៉ាងតិច 60 ថ្ងៃ
អ្នកត្រូវតែមានអ្នកតាមដានយ៉ាងតិច 100 នាក់
មាតិកាវីដេអូផ្សាយបន្តផ្ទាល់ត្រូវតែគោរពតាម៖ គោលការណ៍ទិន្នន័យ ស្តង់ដារសហគមន៍ និងគោលការណ៍ណែនាំសហគមន៍ ពី Facebook និងពី Instagram និងលក្ខខណ្ឌប្រើប្រាស់ ។
Facebook
អ្នកអាចផ្សាយបន្តផ្ទាល់ទៅកាន់ទំព័រ ក្រុម កម្រងព័ត៌មាន ឬព្រឹត្តិការណ៍របស់អ្នកតាមរយៈកម្មវិធី Facebook នៅលើឧបករណ៍ចល័តរបស់អ្នក ឬដោយប្រើកាមេរ៉ា និងសុសវែរសម្រាប់ផ្សាយ (ហៅម្យ៉ាងទៀតថា កម្មវិធីអ៊ីនកូដ)។ ការរឹតត្បិតមួយចំនួនអាចត្រូវបានអនុវត្ត។
ប្រសិនបើអ្នកចង់ផ្សាយបន្តផ្ទាល់ដោយប្រើកាមេរ៉ានិងកម្មវិធីអ៊ីនកូដ អ្នកនឹងត្រូវផ្សាយដោយប្រើ អ្នកផលិតកម្មវិធីផ្សាយបន្តផ្ទាល់ ។
ចាប់ផ្ដើមផ្សាយបន្តផ្ទាល់នៅលើ Facebook ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកមើលរបស់អ្នកក្នុងពេលជាក់ស្ដែង។ ការផ្សាយបន្តផ្ទាល់គឺមានលក្ខណៈជាអន្តរកម្ម ដោយផ្ដល់ឱកាសឱ្យអ្នកមើលរបស់អ្នកបញ្ចេញមតិ បញ្ចេញប្រតិកម្ម សួរសំណួរ ឬគ្រាន់តែតាមដានក្នុងពេលជាក់ស្ដែង។ វាជាវិធីដ៏ល្អមួយដើម្បីចែករំលែកការសន្ទនា គុណផល សំណួរ និងចម្លើយ និងអ្វីៗជាច្រើនទៀតជាមួយសហគមន៍របស់អ្នក។
ភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍របស់អ្នក ពង្រឹមទំនាក់ទំនងរបស់អ្នកដោយប្រើកម្មវិធីភ្ជាប់ទំនាក់ទំនង ដូចជា Live With នៅលើ Facebook ដែលអ្នកអញ្ជើញភ្ញៀវមួយឬច្រើននាក់។
រកលុយ រកប្រាក់ពីវីដេអូផ្សាយបន្តផ្ទាល់របស់អ្នកតាមរយៈការជាវ និងផ្កាយនៅលើ Facebook Live។
ចូលរួមដោយសុវត្ថិភាព គ្រប់គ្រងវីដេអូផ្សាយបន្តផ្ទាល់របស់អ្នកដោយប្រើមុខងារសុវត្ថិភាពលើការផ្សាយបន្តផ្ទាល់ ដូចជាការសម្របសម្រួលមតិ និងកម្មវិធីគ្រប់គ្រងសហគមន៍នៅលើ Facebook Live។
ចាប់ផ្ដើមធ្វើការផ្សាយបន្តផ្ទាល់។
ចាប់ផ្ដើមផ្សាយបន្តផ្ទាល់ដើម្បីធ្វើអន្តរកម្មជាមួយអ្នកគាំទ្រ បង្កើតភាពរំជើបរំជួលជាមួយនឹងមាតិកាក្នុងពេលជាក់ស្ដែង និងបង្កើតបទពិសោធនមើលនៅក្នុងបណ្ដាញសង្គម ដើម្បីឱ្យសហគមន៍របស់អ្នកចូលរួមក្នុងការសន្ទនា។ ផ្ដល់ឱកាសឱ្យអ្នកគាំទ្ររបស់អ្នកភ្ជាប់ទំនាក់ទំនងជាមួយអ្នក និងជំរុញឱ្យមានការសន្ទនាក្នុងពេលជាក់ស្ដែង។
មានអ្វីមួយមិនប្រក្រតី
យើងកំពុងមានបញ្ហាក្នុងការចាក់វីដេអូនេះ។
បង្កើនប្រសិទ្ធភាពជីវិតរបស់អ្នក ដើម្បីគុណផលកាន់តែប្រសើរ
ទទួលបានប្រាក់ពីការធ្វើអ្វីដែលអ្នកស្រឡាញ់
ស្វែងយល់កាន់តែស៊ីជម្រៅអំពីជំរំអ្នកបង្កើតផ្សាយបន្តផ្ទាល់ ហើយស្វែងយល់អំពីវិធីផ្សេងៗដើម្បីរកប្រាក់ពីការផ្សាយបន្តផ្ទាល់ពីបុគ្គលិក Meta ក៏ដូចជាអ្នកបង្កើតនានា បណ្ឌិត Kojo Sarfo , Brian Christopher Slots និង Braannxo ។ តើអ្នកនៅរង់ចាំអ្វីទៀត? ចាប់ផ្ដើមដំណើររបស់អ្នកដើម្បីក្លាយជាអ្នកបង្កើតពេញម៉ោងនៅថ្ងៃនេះ។
ទទួលបានប្រាក់កម្រៃនៅពេលអ្នកចាប់ផ្ដើមផ្សាយបន្តផ្ទាល់។
ការផ្សាយបន្តផ្ទាល់មានជម្រើសជាច្រើនសម្រាប់ឱ្យអ្នកបង្កើតរកប្រាក់។ ស្វែងយល់បន្ថែមអំពីការផ្ដល់ជូនការរកប្រាក់របស់ការផ្សាយបន្តផ្ទាល់ ដើម្បីកំណត់ថាតើផលិតផលមួយណាអាចស័ក្ដិសមបំផុតសម្រាប់គោលដៅអ្នកបង្កើតរបស់អ្នក។
អានបន្ថែមអំពីការចាប់ផ្ដើមផ្សាយបន្តផ្ទាល់