TOOLS

ទាក់ទាញការចូលរួម

ទាក់ទាញទស្សនិកជនរបស់អ្នកឱ្យចូលរួម ដើម្បីកសាងនិងពង្រីកសហគមន៍

សហគមន៍អ្នកតាមដានរបស់អ្នកគឺជាអ្នកគាំទ្រនិងអ្នកតាមដានកំពូលរបស់អ្នក ដែលចាំលើកទឹកចិត្តអ្នកគ្រប់ជំហាន។ ការខិតខំជាច្រើនរបស់អ្នកក្នុងការកសាងមូលដ្ឋានអ្នកគាំទ្រដ៏រឹងមាំក៏មានសារៈសំខាន់ដូចគ្នាផងដែរទៅនឹងការបន្តទាក់ទាញអ្នកតាមដានរបស់អ្នកឱ្យចូលរួម ដើម្បីធានាថា សហគមន៍របស់អ្នករីកចម្រើន។ ទោះបីជាមិនមានរូបមន្តជោគជ័យណាមួយជាក់លាក់ក្ដី ក៏គួរពិចារណាលលើឧត្តមានុវត្តមួយចំនួន ដើម្បីជួយអ្នកទាក់ទាញអ្នកគាំទ្ររបស់អ្នកឱ្យចូលរួមបានប្រកបដោយអត្ថន័យ។

ប្រើប្រាស់ទិន្នន័យវិភាគដើម្បីស្វែងយល់ពីអ្នកគាំទ្ររបស់អ្នក

ការយល់ដឹងថាអ្នកណាជាចំណែកនៃសហគមន៍របស់អ្នកមានអត្ថប្រយោជន៍ជាច្រើន ចាប់តាំងពីការជួយអ្នកក្នុងការកែតម្រូវមាតិការបស់អ្នកឱ្យស្របទៅតាមចំណាប់អារម្មណ៍របស់ពួកគេ រហូតដល់ការរំលេចអំពីអ្នកដែលចូលរួមជាមួយអ្នកច្រើនបំផុត។

បង្កើតលំហសុវត្ថិភាព

បង្កើតលំហសុវត្ថិភាពមួយនៅលើថ្នាលនេះ ដើម្បីឱ្យមនុស្សបន្តត្រឡប់មកវិញ។ ឈុតឧបករណ៍និងកម្មវិធីគ្រប់គ្រងការសម្របសម្រួលមតិអាចរកបានតាមរយៈផ្ទាំងគ្រប់គ្រងអាជីព។

ស្គាល់អ្នកគាំទ្រកំពូលរបស់អ្នក

អ្នកគាំទ្ររបស់អ្នកនៅចាំជួយអ្នក ហើយវាសំខាន់ណាស់ក្នុងការធ្វើឱ្យប្រាកដថា ពួកគេមានអារម្មណ៍ថាទទួលបានការទទួលស្គាល់និងការកោតសរសើរ។ ប្រើប្រាស់គ្ស្ទរី​សម្គាល់​អ្នកគាំទ្រដែលលេចធ្លោ និងគ្ស្ទរីសម្គាល់អ្នកគាំទ្រកំពូល ដើម្បីសម្គាល់ថា នរណាជាអ្នកគាំទ្រដែលចូលរួមច្រើនបំផុតរបស់អ្នក ដូច្នេះអ្នកអាចទទួលស្គាល់និងធ្វើទំនាក់ទំនងជាមួយពួកគេបាន។

ស្វែងយល់បន្ថែមពីឧត្តមានុវត្តខាងក្រោម។

ការបង្កើតសហគមន៍ដ៏មានឥទ្ធិពល

ការភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជនរបស់គាត់គឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រផលិតកររបស់ Karim Jovian។ ស្វែងយល់ពីរបៀបដែលគាត់បង្កើនចំនួនអ្នកតាមដានបានដល់ជាង 2.3 លាននាក់លើ Facebook

បន្តផ្ដល់ភាពសប្បាយរីករាយ

នេះគឺជាវិធីដ៏មានអត្ថន័យមួយចំនួនដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជនរបស់អ្នក និងទាក់ទាញពួកគេឱ្យត្រឡប់មកវិញទៀត។