TOOLS

រកប្រាក់ពីម៉ាក

បង្កើតអាជីវកម្មរបស់អ្នក និងរកប្រាក់តាមរយៈការសហការជាមួយម៉ាកយីហោនានា


គ្រប់គ្រងទំព័រ Facebook ឬសូមប្រើមុខងារអាជីពសម្រាប់កម្រងព័ត៌មានរបស់អ្នក

ឧបករណ៍ម៉ាកសម្រាប់អ្នកបង្កើតមាតិកានៅលើ Facebook ផ្តល់ភាពកាន់តែងាយស្រួលក្នុងការឱ្យគេរកឃើញសម្រាប់ភាពជាដៃគូម៉ាកដែលរកកម្រៃ និងដោះសោសក្ដានុពលនៃការរកប្រាក់នៃវត្តមានរបស់អ្នកនៅលើបណ្តាថ្នាលរបស់ Meta។

រកឃើញដោយម៉ាកយីហោ

លេចធ្លោចំពោះម៉ាកដែលត្រឹមត្រូវដែលកំពុងស្វែងរកអ្នកបង្កើតមាតិកាដូចជាអ្នកដោយការចូលរួមជាមួយ Creator Marketplace របស់ Meta ឬដោយការចែករំលែកអ្វីដែលអ្នកចូលចិត្តជាមួយភាពជាដៃគូផ្សព្វផ្សាយ។

រក្សាទំនុកចិត្តជាមួយសហគមន៍របស់អ្នក

មានតម្លាភាព និងអនុញ្ញាតឱ្យអ្នកតាមដានរបស់អ្នកដឹងអំពីការសហការជាមួយម៉ាករបស់អ្នកដោយប្រើស្លាកភាពជាដៃគូដែលរកកម្រៃលើការបង្ហោះមាតិកាដែលមានម៉ាក។

រកប្រាក់ចំណូលបន្ថែមជាមួយការផ្សាយពាណិជ្ជកម្មភាពជាដៃគូ

ស្នើឱ្យម៉ាកដំណើរការមាតិកា​ដែល​មាន​ម៉ាករបស់អ្នកជាការផ្សាយពាណិជ្ជកម្មភាពជាដៃគូ — មាតិការបស់អ្នកអាចផ្សាយទៅដល់មនុស្សក្រៅពីអ្នកតាមដានទាំងអស់របស់អ្នកទៀត ហើយអ្នកអាចចរចាតម្លៃបានកាន់តែខ្ពស់ពីម៉ាកដោយសារការផ្ដល់សិទ្ធិប្រើប្រាស់បន្ថែមនេះ។

ការចាប់ផ្ដើម

បោះជំហានដំបូងឆ្ពោះទៅរកប្រាក់ចំណូលតាមរយៈមាតិកា​ដែល​មាន​ម៉ាកនៅលើ Facebook និងនៅលើ Instagram។

@laurdiy ដាក់ស្នើការផ្សាយពាណិជ្ជកម្មភាពជាដៃគូ Meta ដើម្បីរកប្រាក់បន្ថែមពីកិច្ចព្រមព្រៀងម៉ាកយីហោ។

@cassyeungmoney បានបង្កើនប្រាក់ចំណូលរបស់គាត់តាមរយៈការផ្សាយពាណិជ្ជកម្មភាពជាដៃគូករបស់ Meta។

ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីភាពជាដៃគូជាមួយម៉ាករបស់អ្នក

សំណួរដែលសួរញឹកញាប់

មាតិកាដែលមានម៉ាកគឺជាសារបង្ហោះឥតបង់ប្រាក់ដែលអ្នកបង្កើតដោយមានស្លាក "ភាពជាដៃគូដែលរកកម្រៃ" ដើម្បីបង្ហាញទំនាក់ទំនងរបស់ម៉ាក។ ការផ្សាយពាណិជ្ជកម្មភាពជាដៃគូគឺនៅពេលដែលម៉ាកមួយប្រើការចំណាយលុយលើការផ្សាយពាណិជ្ជកម្មជាពិសេសនៅពីខាងក្រោយមាតិកានោះ ដើម្បីផ្សាយទៅដល់មនុស្សបន្ថែមក្រៅពីអ្នកតាមដានរបស់អ្នក — វាបង្ហាញជាមួយស្លាក "ការផ្សាយពាណិជ្ជកម្ម"។

អាស្រ័យលើរបៀបដែលយុទ្ធនាការផ្សាយពាណិជ្ជកម្មត្រូវបានរៀបចំដោយម៉ាក ការផ្សាយពាណិជ្ជកម្មភាពជាដៃគូរបស់អ្នកអាចបង្ហាញនៅលើ Facebook និង Instagram។

ស្ទើរតែមាតិកាទាំងអស់មានសិទ្ធិ ដរាបណាអ្នកមានការអនុញ្ញាតឱ្យផ្សាយពាណិជ្ជកម្មចាំបាច់ និងចៀសវាងការប្រើតន្ត្រីដែលមានអាជ្ញាបណ្ណ។

Meta មិនកំណត់ចំនួននៃការផ្សាយពាណិជ្ជកម្មភាពជាដៃគូដែលអ្នកអាចដំណើរការក្នុងពេលដំណាលគ្នាទេ ប៉ុន្តែអ្នកប្រហែលជាត្រូវពិគ្រោះជាមួយដៃគូម៉ាករបស់អ្នកអំពីការចង់បានរបស់ពួកគេ។

ទោបីវាជាជម្រើសផ្ទាល់ខ្លួនក៏ដោយ ការអនុញ្ញាតឱ្យម៉ាកដំណើរការមាតិការបស់អ្នកជាការផ្សាយពាណិជ្ជកម្មអាចផ្តល់ឱកាសឱ្យទទួលបានការសហការជាមួយម៉ាកកាន់តែច្រើន។ កុំភ្លេចចរចាអត្រាតម្លៃសមស្របសម្រាប់សិទ្ធិប្រើប្រាស់បន្ថែមណាមួយ។

វិធីច្រើនទៀតក្នុងការរកប្រាក់

ស្វែងយល់អំពីឧបករណ៍ច្រើនទៀតដែលអ្នកអាចប្រើ ដើម្បីរកប្រាក់នៅលើថ្នាលរបស់ Meta