TOOLS

ផ្ទាំងគ្រប់គ្រង​អ្នកបង្កើតមាតិកា

កន្លែងរបស់ Facebook សម្រាប់ឧបករណ៍ និងធនធាននានារបស់អ្នកបង្កើតមាតិកា ដែលជួយអ្នកឱ្យយល់ដឹងពីប្រតិបត្តិការ រកប្រាក់ និងរីកចម្រើន។

ផ្ទាំងគ្រប់គ្រងអ្នកបង្កើតមាតិកាគឺជាហាងដែលមានអ្វីគ្រប់យ៉ាងដូចជាឧបករណ៍ និងធនធាននានា ដើម្បីធ្វើឱ្យបទពិសោធអ្នកបង្កើតមាតិការបស់អ្នកប្រសើរឡើងនៅលើ Facebook។


ផ្ទាំងគ្រប់គ្រងអ្នកបង្កើតមាតិកាមានផ្ដល់ជូន ប្រសិនបើអ្នកមានទំព័រនៅក្នុងបទពិសោធប្រើប្រាស់ទំព័រថ្មី ឬកម្រងព័ត៌មានក្នុងមុខងារអាជីព ទាំងនៅលើកម្មវិធីឧបករណ៍ចល័ត និងកុំព្យូទ័រ។
grayscale line drawing of a painter's palette

ការបង្កើតវឌ្ឍនភាព

តាមដានវឌ្ឍនភាពរបស់អ្នក នៅពេលអ្នកអនុវត្តជំហានសំខាន់ៗ ដើម្បីជួយអ្នកសម្រេចបាននូវគោលដៅរបស់អ្នកលើ Facebook និងអភិវឌ្ឍជំនាញក្នុងនាមជាអ្នកបង្កើតមាតិកា។

grayscale line drawing of a line graph showing growth

ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ

សូមមើលសេចក្ដីសង្ខេបអំពីប្រតិបត្តិការទំព័ររបស់អ្នក ឬកម្រង​ព័ត៌មាន​អាជីព រួមទាំងមេទ្រិកសំខាន់ៗដូចជា ការផ្សាយទៅដល់ ការចូលរួម អ្នកតាមដានសុទ្ធ និងចំនួនមើលវីដេអូរយៈពេល 3 វិនាទី។

grayscale line drawing of a line graph showing growth

ការចូលប្រើឧបករណ៍ និងការណែនាំ

ការចូលប្រើប្រាស់ឧបករណ៍ជាច្រើនដើម្បីគ្រប់គ្រងវត្តមានរបស់អ្នក ក៏ដូចជាធនធានអប់រំបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពមាតិកា និងបទពិសោធរបស់អ្នក។

ឧបករណ៍ដែលមាននៅក្នុងផ្ទាំងគ្រប់គ្រងអ្នកបង្កើតមាតិកា

ពិនិត្យមើលឧបករណ៍ដែលមានដើម្បីធ្វើឱ្យប្រសើរឡើងបទពិសោធ​អ្នកបង្កើតមាតិការបស់អ្នក។

ស្ថិតិព័ត៌មាន

បន្ថែមពីលើស្ថិតិព័ត៌មានកម្រិតមាតិកា អ្នកក៏អាចមើលទិដ្ឋភាពទូទៅលម្អិតនៃទំព័ររបស់អ្នក ឬប្រតិបត្តិការកម្រងព័ត៌មានមុខងារអាជីពរបស់អ្នកផងដែរ រហូតដល់ 90 ថ្ងៃកាលពីមុន។

កម្មវិធី​គ្រប់គ្រងមតិ

មើលមតិទាំងអស់ ឬស្វែងរកមតិជាក់លាក់។ ជ្រើសរើសមតិដើម្បីចូលចិត្ត លាក់ លុប ឆ្លើយតប ឬរាយការណ៍។

ការអប់រំ និងជំនួយសម្រាប់អ្នក​បង្កើតមាតិកា

រៀនពីរបៀបដើម្បីរីកចម្រើនក្នុងនាមជាអ្នកបង្កើតមាតិកាលើ Facebook នៅក្នុងមជ្ឈមណ្ឌលអប់រំរបស់យើងនៅក្នុងផ្ទាំងគ្រប់គ្រងអ្នកបង្កើត។ ងាយស្រួលរុករកទៅកាន់មជ្ឈមណ្ឌលជំនួយរបស់យើង ប្រសិនបើអ្នកត្រូវការជំនួយក្នុងការដោះស្រាយបញ្ហា។

អភិវឌ្ឍបទពិសោធអ្នកបង្កើតមាតិការបស់អ្នកទៅមួយកម្រិតទៀត

ផ្ទាំងគ្រប់គ្រង​អ្នកបង្កើតក៏ផ្ដល់នូវមុខងារដែលជួយអ្នកបញ្ជាក់គោលដៅអ្នកបង្កើតមាតិការបស់អ្នក និងធ្វើសកម្មភាពនានាដើម្បីសម្រេចបានគោលដៅទាំងនោះផងដែរ។