រីល គឺជាវិធីមួយក្នុងចំណោមវិធីដែលលឿនបំផុតក្នុងការរីកចម្រើននៅលើ Facebook និងជាវិធីល្អបំផុតដែលឱ្យទស្សនិកជនថ្មីៗរកឃើញ។ យើងបានស្នើសុំផលិតករមួយចំនួនដែលមានជំនាញខាង រីល ឱ្យរៀបរាប់លម្អិតអំពីការណែនាំដ៏ល្អបំផុតរបស់ពួកគេសម្រាប់បង្កើតវាឱ្យបានល្អបំផុតនៅក្នុងវីដេអូនីមួយៗ។ សូមទស្សនាវីដេអូខាងក្រោម ដើម្បីស្វែងយល់ពីរបៀបធ្វើ។
ផលិតករទទួលបានការចែកចាយច្រើនបំផុត នៅពេលពួកគេភាគច្រើនបង្ហោះមាតិកាដែលត្រូវបានថត ឬបង្កើតដោយពួកគេ។ ដូច្នេះត្រូវប្រាកដថានៅពេលអ្នកសាកប្រើ រីល អ្នកកំពុងបង្កើតមាតិកាដើម ហើយថតវាបញ្ឈរដើម្បីផ្ដល់ឱ្យទស្សនិកជនរបស់អ្នកនូវបទពិសោធមើលដ៏ល្អបំផុត។ សូមចងចាំថា ការចែកចាយកាន់តែប្រសើរអាចនាំឱ្យមានការចូលរួមកាន់តែប្រសើរឡើង ដើម្បីជួយអ្នករកប្រាក់ពីមាតិការបស់អ្នក។